khmer eng
  • គណៈកម្មការទី១០ព្រឹទ្ធសភា រួមដំណើរជាមួយគណៈប្រតិភូមូលនិធិចែករំលែកសង្រ្គោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ទស្សនកិច្ចមន្ទីរពេទ្យគន្ធរបុប្ផា ខេត្តសៀមរាប
     
    ចែករំលែក ៖

    នាវេលាម៉ោង៣រសៀល ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣ គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា (គណៈកម្មការទី១០) ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការ រួមដំណើរជាមួយនឹងគណៈប្រតិភូមូលនិធិចែករំលែកសង្រ្គោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយលោក kim Jung-Nam ប្រធានមូលនិធិ អមដំណើរដោយឯកឧត្តម ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប អញ្ជើញទស្សនកិច្ចមន្ទីរពេទ្យគន្ធរបុប្ផា ខេត្តសៀមរាប ។
    ក្នុងឱកាសនោះ គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា និងគណៈប្រតិភូមូលនិធិចែករំលែកសង្រ្គោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ បានអញ្ជើញពិនិត្យមើលអគារសំខាន់ៗដូចជា៖ បន្ទប់សម្រាកព្យាបាល បន្ទប់សម្រាលបុត្រ បន្ទប់សង្រ្គោះបន្ទាន់ ព្រមទាំងបាននាំយកថវិការបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ចែកជូនដល់អ្នកជំងឺ ដែលកំពុងសម្រាកព្យាបាល និងអ្នកដែលទើបសម្រាលបុត្ររួច៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail